ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានកំពុងបន្តផ្តល់ជំនួយហើយក៏បានបង្កើតយុទ្ធនាការ «កូកាខ្មែរហេរ៉ូ» ដើម្បីនាំយកនូវដំណោះស្រាយយូរអង្វែង ក្នុងការបំប្លែងជំរំភៀសសឹកឱ្យទៅជាសហគមន៍ម្ចាស់ការលើស្បៀងអាហារ។ ក្នុងកិច្ចសហការជាមួយអង្គការទស្សនៈពិភពលោក គាំទ្រដោយក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ អាជ្ញាធរមូលដ្ឋានខេត្ត និងកូកាខ្មែរហេរ៉ូបាននាំយកនូវដំណោះស្រាយយូរអង្វែង ដើម្បីបំប្លែងជំរំភៀសសឹកចំនួន 9 ឱ្យទៅជាសហគមន៍ដែលអាចផ្គត់ផ្គង់ស្បៀងអាហារដោយខ្លួនឯងបាន។ កូកាខ្មែរហេរ៉ូចុះជួយ៖ លើសពីជំនួយ គឺការជួយផ្តល់ជីវភាពថ្មី ជំនួយលើកទី៧ នេះ…
Category: ព័ត៌មានជាតិ
រត់ដើម្បីវីរជនជួរមុខ៖ ការរត់ចម្ងាយសប្បុរសធម៌នៅកោះពេជ្រសម្រាប់សាមគ្គីភាព និងសន្តិភាពនៅកម្ពុជា
រត់ដើម្បីវីរជនជួរមុខ សូមអញ្ជើញអ្នករត់ និងសាធារណជនមកជួបជុំគ្នានៅថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៦:៣០ ល្ងាច នៅទីក្រុង កោះពេជ្រ សម្រាប់ការរត់ជុំគ្នាចម្ងាយ ៣ គីឡូម៉ែត្រ ដើម្បីសាមគ្គីភាពជាមួយវីរជនជួរមុខ និងប្រជាជនស៊ីវិលដែលបាត់បង់ទីជម្រករបស់កម្ពុជានៅតាមព្រំដែន។ ការរត់នេះនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងកោះពេជ្រ ដោយចាប់ផ្តើមនៅអគារ Élysée Tower…
ទឹកចិត្តធំធេង! ភេសជ្ជៈប៉ូវកម្លាំងបាកាស ឧបត្ថម្ភ ២០ម៉ឺនដុល្លារ ជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈសម្តេចតេជោ
ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស (Bacchus) បានប្រកាសចូលរួមបរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅជួរមុខ និងជនភៀសសឹក។ ការចូលរួមចំណែកឧបត្ថម្ភរបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាសនៅពេលនេះ គឺជាការបង្ហាញនូវទឹកចិត្តសប្បុរសធម៌ និងជាការលើកទឹកចិត្តដ៏ធំធេងចំពោះកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីយ៉ាងរឹងមាំ និងជាប់ជាប្រចាំ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ គួររំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន…