ខេត្តកណ្តាល ព្រឹកថ្ងៃពុធ ទី២៩ កក្កដា ២០២៦ សមិទ្ធផលដែលសម្រេចបាននៅថ្ងៃនេះ គឺជាសក្ខីភាពសបញ្ជាក់ពីការខិតខំ និងការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក៏ដូចជារដ្ឋបាលខេត្តកណ្តាល ក្នុងការអនុវត្តគោលនយោបាយដីធ្លីប្រកបដោយប្រសិទ្ធភាព។ យុទ្ធនាការវាស់វែង និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស គឺជាយុទ្ធសាស្ត្រគន្លឹះ និងជាអាទិភាពខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់សុវត្ថិភាពផ្លូវច្បាប់លើការកាន់កាប់ដីធ្លី ការពារសិទ្ធិស្របច្បាប់របស់ម្ចាស់កម្មសិទ្ធិ និងកាត់បន្ថយទំនាស់ដីធ្លីនៅតាមមូលដ្ឋានឱ្យបានជាអតិបរមា។ ជាងនេះទៅទៀត…
Author: admin
ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា
ក្នុងឱកាសនៃជំនួប, លោកអគ្គនាយកប្រតិបត្តិក្រុមហ៊ុន បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា រហូតទទួលបានសមិទ្ធផល និងជោគជ័យ ជាទីមោទនៈ ដូចសព្វថ្ងៃនេះ។ លោកអគ្គនាយកប្រតិបត្តិ ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាពអាជីវកម្ម និងគម្រោងសម្ពោធរោងចក្រថ្មីនៅកម្ពុជា ព្រមទាំងផែនការក្នុងការពង្រីកការវិនិយោគបន្ថែមទៀត របស់ក្រុមហ៊ុននៅកម្ពុជា។ លោកអគ្គនាយកបានបញ្ជាក់ថា ភាពជោគជ័យ និងការរីកចម្រើនរបស់ក្រុមហ៊ុន…
កម្លាំងនគរបាលខេត្តព្រៃវែង ការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នាវត្តថ្នល់ជ័យ ស្រុកស្វាយអន្ទរ
ខេត្តព្រៃវែង÷នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលខេត្តព្រៃវែងចូលរួម ការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តថ្នល់ជ័យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត…
ជប៉ុនប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត
នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរាជទូតបានសម្ដែងនូវការវាយតម្លៃខ្ពស់ និងក្ដីសោមនស្សរីករាយចំពោះភាពរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។…
មន្ទីរធនធានទឹកខេត្តបាត់ដំបង៖ កម្ពស់ទឹកស្ទឹងសង្កែនឹងកើនឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ មានការប្រុងប្រយ័ត្នខ្ពស់!
មន្ទីរធនធានទឹកខេត្តបាត់ដំបង៖ កម្ពស់ទឹកស្ទឹងសង្កែនឹងកើនឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ មានការប្រុងប្រយ័ត្នខ្ពស់!
«កូកាខ្មែរហេរ៉ូ» ចុះជួយ និងផ្តល់ក្តីសង្ឃឹមដល់បងប្អូនភៀសសឹកដែលមិនទាន់អាចត្រលប់វិញ តាមរយៈជំនួយដែលផ្តល់ «សុវត្ថិភាពស្បៀង» និងបញ្ជាក់ពីមោទនភាព33ឆ្នាំ ផលិតនៅខ្មែរ ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ
ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានកំពុងបន្តផ្តល់ជំនួយហើយក៏បានបង្កើតយុទ្ធនាការ «កូកាខ្មែរហេរ៉ូ» ដើម្បីនាំយកនូវដំណោះស្រាយយូរអង្វែង ក្នុងការបំប្លែងជំរំភៀសសឹកឱ្យទៅជាសហគមន៍ម្ចាស់ការលើស្បៀងអាហារ។ ក្នុងកិច្ចសហការជាមួយអង្គការទស្សនៈពិភពលោក គាំទ្រដោយក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ អាជ្ញាធរមូលដ្ឋានខេត្ត និងកូកាខ្មែរហេរ៉ូបាននាំយកនូវដំណោះស្រាយយូរអង្វែង ដើម្បីបំប្លែងជំរំភៀសសឹកចំនួន 9 ឱ្យទៅជាសហគមន៍ដែលអាចផ្គត់ផ្គង់ស្បៀងអាហារដោយខ្លួនឯងបាន។ កូកាខ្មែរហេរ៉ូចុះជួយ៖ លើសពីជំនួយ គឺការជួយផ្តល់ជីវភាពថ្មី ជំនួយលើកទី៧ នេះ…
រត់ដើម្បីវីរជនជួរមុខ៖ ការរត់ចម្ងាយសប្បុរសធម៌នៅកោះពេជ្រសម្រាប់សាមគ្គីភាព និងសន្តិភាពនៅកម្ពុជា
រត់ដើម្បីវីរជនជួរមុខ សូមអញ្ជើញអ្នករត់ និងសាធារណជនមកជួបជុំគ្នានៅថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៦:៣០ ល្ងាច នៅទីក្រុង កោះពេជ្រ សម្រាប់ការរត់ជុំគ្នាចម្ងាយ ៣ គីឡូម៉ែត្រ ដើម្បីសាមគ្គីភាពជាមួយវីរជនជួរមុខ និងប្រជាជនស៊ីវិលដែលបាត់បង់ទីជម្រករបស់កម្ពុជានៅតាមព្រំដែន។ ការរត់នេះនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងកោះពេជ្រ ដោយចាប់ផ្តើមនៅអគារ Élysée Tower…
ទឹកចិត្តធំធេង! ភេសជ្ជៈប៉ូវកម្លាំងបាកាស ឧបត្ថម្ភ ២០ម៉ឺនដុល្លារ ជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈសម្តេចតេជោ
ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស (Bacchus) បានប្រកាសចូលរួមបរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅជួរមុខ និងជនភៀសសឹក។ ការចូលរួមចំណែកឧបត្ថម្ភរបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាសនៅពេលនេះ គឺជាការបង្ហាញនូវទឹកចិត្តសប្បុរសធម៌ និងជាការលើកទឹកចិត្តដ៏ធំធេងចំពោះកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីយ៉ាងរឹងមាំ និងជាប់ជាប្រចាំ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ គួររំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន…
ភាពយន្ត “៤នាក់បូក១” រសជាតិថ្មី សើចបន្លំភ័យ នាំអ្នកទៅជួបអាថ៌កំបាំងកណ្តាលព្រៃ មណ្ឌលគិរី ជាមួយតួឯកដែលនឹកស្មានមិនដល់!
វិស័យភាពយន្តខ្មែរកំពុងបោះជំហានទៅរកកម្រិតស្តង់ដារថ្មីមួយទៀត តាមរយៈវណ្ណកម្មថ្មីរបស់ផលិតកម្ម គ្រាប់ពេជ្រ គឺរឿង «៤នាក់បូក១»។ អ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលបំផុតនោះ គឺការបង្ហាញខ្លួនរបស់តួឯក ៤ ជើងដ៏ឆ្លាតវៃឈ្មោះថា «ខេនឌី» (Candy) ដែលនឹងមកបង្ហាញសមត្ថភាពសម្តែងពិតៗដោយមិនប្រើប្រាស់បច្ចេកវិទ្យា AI ឡើយ។ ក្រោមស្នាដៃដឹកនាំដ៏ប៉ិនប្រសប់របស់អ្នកដឹកនាំរឿង លោក ឌៀប សុវណ្ណតារា ភាពយន្តនេះមិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយ និងអាថ៌កំបាំងប៉ុណ្ណោះទេ…
OCIC គាំទ្រផលិតកម្មបារមី សម្ដែងសិល្បៈនៅទីក្រុងប៉ារីសក្នុងកម្មវិធី “Rise for Khmer” នៅយប់នេះ
ក្រុមហ៊ុន(OCIC) មានក្ដីសោមនស្សគាំទ្រការប្រគំតន្ត្រី “Rise for Khmer” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ កម្មវិធីនេះមានវត្តមានសិល្បករ សិល្បការិនីល្បីៗពីផលិតកម្មបារមី រួមមានលោក VANNDA, កញ្ញា SUZANA, លោក VANTHAN, លោក NORITH…